របៀបដំឡើងជំនាន់ iOS 4.3.3 to 5.0.1 & ដោះស្រាយ​​ Icon Cydia ពណ៌ស

ក្នុងការដំឡើងជំនាន់របស់ iDevice របស់អ្នកប្រើប្រាស់ជាច្រើនបានជួបការលំបាកជាញឹកញ៉ាប់ដែល ទាក់ទងនឹងបញ្ហាផ្សេងៗ ជាពិសេសទាក់ទងនឹង hosts តែម្តង។

ខាងក្រោមនេះខ្ញុំនឹងបង្ហាញពីរបៀបដំឡើងជំនាន់ និងដោះស្រាយបញ្ហាជាមួយ hosts ។

-ការដំឡើងជំនាន់

1- ដាក់ iDevice ជា DFU Mode ដោយប្រើតាមវិធីផ្សេងៗដូចជា iREB ទាយយក ទីនេះ រឺក៏ RedSn0w ទាយយក ទីនេះ

-ទាយយក iOS 5.01 ទីនេះ

2-បើក iTunes  វានឹងបង្ហាញរូបដូចខាងក្រោមនេះ

3-នៅលើ Keyboard ត្រូចចុច Shift key អោយជាប់រួចចុចលើពាក្យ Restore នៅលើ iTunes

4-ជ្រើសរើសជំនាន់ iOS 5.0.1 រួចចុច Open ។ iTunes នឹងធ្វើការដំឡើងជំនាន់ iDevice របស់អ្នក

បញ្ញាក់: ចំពោះ iPhone ដែល unlock ដោយ Software រឺ Gevey Sim ដាច់ខាតកុំ ដំឡើងជំនាន់ជាមួយ Stock FW ព្រោះធ្វើអោយ Device របស់អ្នកមិនអាច unlock បាន ត្រូវប្រើ Custom FW ជំនួសវិញ។

-ការដោះស្រាយបញ្ហាជាមួយ hosts

ករណីមានបញ្ហានៅពេលដំឡើងជំនាន់ត្រូវធ្វើការកែប្រែ hosts ដោយចូល C:\WINDOWS\system32\drivers\etc បើក hosts ជាមួយ Notepad រួចលុបរាល់ពាក្យដែលជាប់ទាក់ទងនឹង gs.apple.com ដូចជា 74.208.105.171 gs.apple.com រឺ 74.208.10.249 gs.apple.com …… រួច save ជាការស្រេច

ចំណាំ: ចំពោះ Windows Vita និង Windows 7 ការបើក Notepad ត្រូវបើកជា Administrator

សូមមើលវីឌីអូខាងក្រោម

-ការ Jailbreak និង ដោះស្រាយ Icon Cydia ពណ៌ស ចុច ត្រង់នេះ

បញ្ចេញមតិ