Sn0wbreeze

Sn0wbreeze គឺកម្មវិធីមួយសំរាប់បង្កើត custom​ IPSW របស់ iDevice លើ Windows. Restoring Custom IPSW វាមិនត្រឹមតែអាច Jailbreak iDevice ប៉ុណ្ណោះទេ វានៅអាច ការពារ Baseband របស់ iDevice សំរាប់ unlock បានទៀតផង។

Sn0wbreezeត្រូវនឹងប្រភេទ:

  • iPhone 4 (GSM) » iOS 4.3.3 » Untethered
  • iPhone 4 (Verizon) » iOS 4.2.8 » Untethered
  • iPhone 3GS (Old Bootrom) » iOS 4.3.3 » Untethered
  • iPhone 3GS (New Bootrom) » iOS 4.3.3 » Untethered
  • iPod Touch 4G » iOS 4.3.3 » Untethered
  • iPod Touch 3G » iOS 4.3.3 » Untethered
  • iPad (1st-Gen) » iOS 4.3.3 » Untethered
  • Apple TV 2G » iOS 4.3 (8F202) » Untethered

តំរូវការកម្មវិធី:

iTunes   ទាញយក ( ទីនេះ )
iOS 4.3.3 ទាញយក ( ទីនេះ )

បើកកម្មវិធី Sn0wbreeze ចុចសញ្ញាព្រួញខៀវ

ចុចលើពាក្យ Browse ជ្រើសរើសប្រភេទ iOS 4.3.3 សំរាប់ iDevice របស់អ្នក

រង់ចាំ Sn0wbreeze verifies firmware

បន្ទាប់ពី Sn0wbreeze សំគាល់ iDevice ដោយជោគជ័យហើយ ចុចសញ្ញាព្រួញខៀវដើម្បីបន្ត

អ្នកនឹងឃើញនូវជំរើសដូចខាងក្រោម

– Baseband Preservation Mode: ជំរើសនេះនឹងមិន jailbreak រឺ unlock ទេ    វាគ្រាន់តែការពារ ​  Baseband iDevice មិនអោយប្រែប្រួលតែប៉ុណ្ណោះ។

– Simple Mode: សំរាប់អ្នកមិនដឹងថានឹងធ្វើអ្វីខ្លះ។ វានឹងបញ្ចូល Cydia, afc2, SSH  សំរាប់ Apple   TV  ដោយខ្លួនឯង។

– Expert Mode: ជាជំរើសសំរាប់អ្នកអាចបញ្ចូលដោយខ្លួនយើងផ្ទាល់ ដូចជា custom boot logos, root partion size, ជំរើស installer និង unlocks.

សូមជ្រើសរើសយក Expert Mode រួចចុចសញ្ញាព្រួយខៀវដើម្បីបន្ត

រើសយក General រួចចុចសញ្ញាព្រួញខៀវ

សំរាប់ iPhone 4

– Active the iPhone ( Hacktivate ) បើអ្នកដែលគ្មាន officail carrier SIM សំរាប់ Active iDevice​ ជាមួយ iTunes

– Enabel Animate Boot Logo Capability សំរាប់បញ្ចូល Logo ពេលបើក iDevice

– Install SSH ជាកម្មវិធីសំរាប់ការអនុញ្ញាត្តិចូលទៅកាន់ Sytem របស់ iDevice

– Enable Gestures Menu សំរាប់ប្រើជាមួយម្រាមដៃ 4 រឺ 5

ក្រោយពីបានរើសរាល់ជំរើសរួច សូមចុចសញ្ញាព្រួញខៀវ

សំរាប់ iPhone 3GS

– Active the iPhone ( Hacktivate ) បើអ្នកដែលគ្មាន officail carrier SIM សំរាប់ Active iDevice​ ជាមួយ iTunes

– Enabel Animate Boot Logo Capability សំរាប់បញ្ចូល Logo ពេលបើក iDevice

– Install SSH ជាកម្មវិធីសំរាប់ការអនុញ្ញាត្តិចូលទៅកាន់ Sytem របស់ iDevice

– Enable Gestures Menu សំរាប់ប្រើជាមួយម្រាមដៃ 4 រឺ 5

ក្រោយពីបានរើសរាល់ជំរើសរួច សូមចុចសញ្ញាព្រួញខៀវ

បើសិន iPhone 3GS មាន Baseband ( 05.14.02, 05.15.04, 05.16.01, 05.16.02 ) អ្នកមិនអាច unlock ជាមួយ Ultrasn0w បានទេ។ ដូចនេះអ្នកត្រូវតែ Instill 06.15.00 iPad Basebandទើបអាច unlock បាន។

បញ្ញាក់: អ្នកមិនអាចចញ្ចុះ Baseband មកវិញទេ និង ដើម្បី Install ដំឡើង iPad Baseband​ ចាំបាច់ត្រូវតែភ្ជាប់ Internet

ធីក Instill 06.15.00 iPad Baseband រួចចុចសញ្ញាព្រួញខៀវដើម្បីបន្ត

ចុចសញ្ញាព្រួញខៀវដើម្បីបន្ត

រើសយកពាក្យ Build IPSW រួចចុចសញ្ញាព្រួញខៀវដើម្បីបន្ត

រង់ចាំ Sn0wbreeze បង្កើត custom IPSW សំរាប់ iDevice របស់អ្នករហូតដល់ចប់

Sn0wbreeze នឹងបង្កើត iOS 4.3.3 custom IPSW នៅលើ Desktop របស់អ្នក

សូមចុចលើពាក្យ OK ដើម្បីបញ្ចាប់ការបង្កើត iOS 4.3.3 custom IPSW និង ចាប់ផ្តើមដាក់ iDevice របស់អ្នកជា DFU Mode

របៀបដាក់ iDevice ជា DFU Mode:

– ភ្ជាប់ iDevice​ ទៅកាន់កុំព្យូទ័រ រួចបិទ iDevice

– ចុចប៊ូតុង Home និង Power អោយជាប់រយះពេល 10 វិនាទី

– លែងប៊ូតុង Power តែរក្សា​ការចុចអោយជាប់ប៊ូតុង Home របូត Sn0wbreeze ស្គាល់    iDevice ជា DFU Mode

បិទរាល់កម្មវិធីដែលទាក់ទង Sn0wbreeze ទាំងអស់។ បើកកម្មវិធី iTunes ចុចលើឈ្មោះ iDevice របស់អ្នក

ចុច​ Shift លើ Keyboard  អោយជាប់​ រួចចុច Restore, ជ្រើសរើស iOS 4.3.3 custom IPSW

បន្ទាប់ពី Restore ហើយ iDevice នឹង reboot.

បញ្ចេញមតិ